ស៊ុមរន្ទា ឬអាចហៅម្យ៉ាងទៀតថារន្ទា ឬក៏អាចហៅថាជារន្ទារាងអក្សរ H ដែលត្រូវបានក្រុមហ៊ុនរន្ទា SOKA ផលិតដោយបច្ចេកវិទ្យាផ្សារដោយឧស្ម័ន CO2 ទំនើបបំផុត។ គ្រប់តំណទាំងអស់នៃរន្ទាត្រូវផ្ដោតការយកចិត្តទុកដាក់យ៉ាងពិសេសបំផុត តំណផ្សាររឹងមាំដែលអាចទ្រនូវទំងន់ធ្ងន់បានយ៉ាងល្អ ព្រមទាំងផ្សារយ៉ាងផ្ចិតផ្ចង់តំណស្អាតទៀតផង។
សព្វថ្ងៃរន្ទាស្រោបដោយស័ង្កសីគឺផលិតផលដែលក្រុមអ្នកម៉ៅកានិយមជ្រើសយកជាងគេដោយវាមានគុណសម្បត្តិជាច្រើនដោយស៊ុមស័ង្កសីខាងក្រៅជួយឲ្យរន្ទាមានភាពរឹងមាំខ្លាំង អាចទប់ទល់នឹងការផ្លាស់ប្ដូរអាកាសធាតុបានគ្រប់ពេល ទប់ទល់នឹងការសឹករិករិលបានយ៉ាងល្អ។
ប្រភេទស៊ុមរន្ទាបានផលិតដោយដែកមានមុខកាត់៤២ប្រវែងវែង។ ស៊ុមរន្ទាក៏មានច្រើនទំរង់ខុសៗគ្នាជាច្រើនតាមតម្រូវការរបស់អ្នកប្រើប្រាស់់។
នៅក្នុងវិស័យសំណង់រន្ទាត្រូវបានប្រើជាប្រចាំ ដោយចំនុចពិសេសនៃរន្ទានេះគឺអាចផ្លាស់ប្ដូរបានដោយការការរុះរើ និងតម្លើងទៅតាមតម្រូវការ ងាយស្រួលក្នុងការដឹកជញ្ជូនទៅតាមការដ្ឋានផ្សេងៗ។ ផ្នែកមួយទៀតក៏សំខាន់បំផុតដែរនោះគឺ ខ្វែង ដែលមាននាទីក្នុងការទប់លំនឹង និងទ្រនូវទំងន់ធ្ងន់ៗនៃរន្ទា។
ខ្វែងរន្ទាមូលដ្ឋានមាន២ប្រភេទគឺៈ 1.96m និង 1.71m
ខ្វែងរន្ទា1.96m គឺប្រើសម្រាប់ប្រភេទរន្ទា 1.7m – 1.53m
ខ្វែងរន្ទា1.71m គឺប្រើសម្រាប់ប្រភេទរន្ទា 1.2m – 0.9m









Reviews
There are no reviews yet.